|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Monday, 06 May 2013 02:33 |
|
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេក្តីជូនដំណឹង ស្តីពី បញ្ជីផ្លូវការបេក្ខជន ឈរឈ្មោះបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ មកពីគណបក្ស ប្រជាជនកម្ពុជា សម្រាប់ការប្រកួតប្រជែង ការបោះឆ្នោត ជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្តដា ឆ្នាំ២០១៣ ខាងមុខនេះ។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Tuesday, 30 April 2013 03:43 |
|
CEN: ភ្នំពេញ: ជំនួយកម្ចីសម្បទានរបស់រាជរដ្ឋាភិបាលជប៉ុន ដែលមានចំនួនសរុបទាំងអស់ ប្រាំបីពាន់ប្រាំបីរយហាសិបពីរលានយ៉េន ប្រហាក់ប្រហែលស្មើនឹងកៅសិបលានដុល្លារអាមេរិក ( ៩០ លានដុល្លារអាមេរិក ) ជូនដល់រាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើពិធីចុះហត្ថលេខា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។ ជំនួយកម្ចីសម្បទាននោះ សម្រាប់អនុវត្តន៍គម្រោងលំអផ្លូវជាតិលេខ៥ ចាប់ពីកំណាត់ផ្លូវខេត្តបាត់ដំបង ដល់សិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Monday, 29 April 2013 02:31 |
|

CEN: សៀមរាប: លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ សមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្ដាលចុះជួយខេត្ដសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣នេះ បានចូលរួមប្រកាសផ្លាស់ប្ដូរប្រធានគណៈកម្មាធិការនៃគណបក្សខេត្ដ (ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាប) ដែលធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ដសៀមរាប។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Thursday, 25 April 2013 14:27 |
|
កាសែតកោះសន្តិភាព រាយការណ៍ពីខេត្តសៀមរាប៖ សំណង់សណ្ឋាគារធំៗ ក្លិបរាត្រី ហាងឌីស្កូដ៍សំបូរបែបបំពាក់គ្រឿងសង្ហារិមប្រណីតៗ រួមទាំងមានលម្អដោយភ្លើងអំពូលចម្រុះពណ៌នាពេលរាត្រីទាំងអស់នោះ វាគ្រាន់តែជាការឆ្នៃប្រឌិតរបស់មនុស្សជំនាន់ក្រោយប៉ុណ្ណោះ មិនមែនជាបេះដូង ឬជាដួងព្រលឹងនៃទីក្រុងទេសចរណ៍សៀមរាបទេ។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Thursday, 25 April 2013 14:17 |
|
កោះសន្តិភាព ៖ សម្តេចអគ្គមហាសេនាសបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២៥ មេសា បានដឹកនាំគណៈប្រតិភូត្រឡប់មកពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២២ នៅទីក្រុងបេនដារ សេរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេ ដារូសាឡឹមវិញហើយ ។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Thursday, 25 April 2013 14:10 |
|
វិទ្យុអាស៊ីសេរី: មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលយកញត្តិរបស់គណបក្សសង្គ្រោះជាតិ នៅពេលដែលគណបក្សនេះបានប្រមូលផ្តុំសមាជិកធ្វើមហាបាតុកម្មនៅទីលានប្រជាធិបតេយ្យ ព្រឹកថ្ងៃពុធ ទី២៤ ខែមេសា។ ប៉ុន្តែមេដឹកនាំគណបក្សដដែលនេះបានព្រមានដឹកនាំមហាបាតុកម្មទ្រង់ទ្រាយធំបន្តទៀត បើសិនស្ថាប័ន គ.ជ.ប មិនបានឆ្លើយតបសំណើរបស់ខ្លួននោះ។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Wednesday, 24 April 2013 11:42 |
|
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានអនុញ្ញាតអោយគណបក្សសង្គ្រោះជាតិរៀបចំបាតុកម្ម ដូចការសម្រេចរបស់សាលារាជធានីភ្នំពេញដែរ ប៉ុន្តែមិនបានអនុញ្ញាតអោយដង្ហែក្បួនឡើយ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយឯក ខៀវ សុភ័គ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិបញ្ជាក់ថា គណបក្សនេះនឹងនៅតែដង្ហែក្បួនតាមការគ្រោងទុក។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Tuesday, 23 April 2013 11:37 |
|
ភ្នំពេញៈ អតីតមេបញ្ជាការជាន់ខ្ពស់ខ្មែរក្រហម ប្រចាំនៅតំបន់ភ្នំវល្លិ លោកឈូក រិន ដែលបច្ចុប្បន្នជាទណ្ឌិតនៅពន្ធនាគារព្រៃស បានបដិសេធម្តងហើយម្តងទៀត មិនព្រមឆ្លើយទៅនឹងសំណួររបស់សហព្រះរាជអាជ្ញាសាលាក្តីខ្មែរក្រហមឡើយស្ទើរពេញមួយព្រឹកម្សិលមិញជាអ្វីដែលសាក្សីរូបនេះ បានលើកហេតុផលថា ខ្លួនមានជំងឺឈឺក្បាលនិងឈឺក ហើយទាមទារឲ្យសាលាក្តីជួយធ្វើការព្យាបាលជាមុន។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Tuesday, 23 April 2013 11:34 |
|
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃចន្ទ បានសម្តែងការពេញចិត្តចំពោះក្រុមអ្នកច្បាប់កម្ពុជា និងមេធាវីបរទេសដែលលើកទឡ្ហីករណ៍នៅក្នុងរឿងក្តីទឹកដីប្រាសាទព្រះវិហារនៅតុលាការយុតិ្តធម៌អន្តរជាតិក្នុងទីក្រុងឡាអេ កាលពីសប្តាហ៍មុន។
អានបន្ត...
|
|
News -
Khmer News (ពត៌មានខ្មែរ)
|
|
Tuesday, 23 April 2013 08:32 |
|
ព្រះរាជក្រឹត្រដែលឡាយព្រះហស្តដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី ១៤ ខែ មេសា ឆ្នាំ ២០១៣ បានត្រាស់បង្គាប់ដាក់មន្ត្រីរាជការក្នុងក្របខណ្ឌមន្ត្រីរាជការរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃចំនួន ០៨ រូបឲ្យចូលនិវត្តន៏ក្នុងក្របខណ្ឌមុខងារសាធារណៈដោយរក្សាមុខតំណែង ជាទីប្រឹក្សានាយករដ្ឋមន្ត្រីនៅដដែលរហូតដល់មានការសម្រេចជាថ្មីពីរាជរដ្ឋាភិបាល។
អានបន្ត...
|